លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង​​​ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈគម្មាធិការគណបក្សខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ​ លោក​ ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈគម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម អុិន ឃុន ប្រធានមន្ទីរបក្សខេត្តកំពង់ស្ពឺ​​ ស្ថិតនៅសាលប្រជុំធំ មន្ទីរគណបក្សខេត្ត។
ក្នុងកិច្ចប្រជុំពេញអង្គនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត។