
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ !
ថ្ងៃចេញផ្សាយៈ September 11, 2025
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចូលរួមកិច្ចប្រជុំទទួលផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពី “ពិធីបួងសួងចម្រើនសេចក្ដីសុខ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕