កិច្ចប្រជុំរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងលើកទិសដៅអនុវត្តបន្ត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងលើកទិសដៅអនុវត្តបន្ត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការចូលរួមពីសមាជិកនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពតមានដូចជា៖ លោក គង់ សុខហេង, លោក អ៊ូច សំណាង ព្រមទាំងសមាជិក សមាជិកាតាមមូលដ្ឋាន សរុប២១នាក់ ។