លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំប្រជុំ ជួរមេបញ្ជាការ ដើម្បីវាយតម្លៃជាក់ស្តែង យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដល់អាយុសោធននិវត្តន៍ឆ្នាំ២០២៦

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥​​ បានអញ្ជើញដឹកនាំប្រជុំ ជួរមេបញ្ជាការ ដើម្បីវាយតម្លៃជាក់ស្តែង យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដល់អាយុសោធននិវត្តន៍ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោកមេបញ្ជាការរង /ប្រធានមន្ទីរជំនាញ/ការិយាល័យជំនាញ/នាយលេខា កិច្ចប្រជុំត្រូវបានបញ្ចប់ដោយសមាជិកទាំងអស់បានលើកដៃឯកភាព តាមខ្លឹមសារដែលបានកំណត់រួម៕