លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកស្រី សៀង វាសនា ភរិយារបស់ លោកព្រិន្ទបាលឯក គីម សិលា ដែលទើបនឹងសម្រាលកូនខ្ចីរួច​ ហើយកំពុងសម្រាក(លំហែមាតុភាព)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកបានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត រួមនិងក្រុមការងារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ​​ ចុះសួរសុខទុក្ខ លោកស្រី សៀង វាសនា ត្រូវជាភរិយារបស់ លោកព្រិន្ទបាលឯក គីម សិលា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្តក្រុងច្បារមន ដែលទើបនិងសម្រាលកូនខ្ចីរួច​ ហើយកំពុងសម្រាក (លំហែមាតុភាព)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសំណេះសំណាលអំពីសុខទុក្ខ ព្រមទាំងបានចូលរួមអបអរសាទរ ដល់គ្រួសារលោកព្រិន្ទបាលឯក គីម សិលា ដែលទទួលបានសមាជិកថ្មី និងបានជូនពរអ្នកទាំងពីរម្តាយនិងកូនសូមឲ្យមានសុខភាពល្អផងដែរ។និង​បាន​ឧបត្ថម្ភ​ ជាថវិការចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) ព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន(អង្ករចំនួន ២បេ,ទឹកក្រូចចំនួន២កេស,ទឹកសុទ្ធចំនួន២កេស និងមីចំនួន២កេសថែមទៀត៕