អាវុធហត្ថខេត្តសៀមរាប ប្រជុំបូកសរុបលទ្ធផលការអនុវត្តន៍តួនាទីភារកិច្ច ប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារ ខែវិច្ឆិកា ឆ្នាំ២០២៤!

នារសៀល ថ្ងៃទី០៥ ខែវិច្ឆិកា  ឆ្នាំ២០២៤ នៅសាលប្រជុំសេនាធិ​ការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តន៍តួនាទីភារកិច្ច ប្រចាំខែតុលា និង​លើកទិសដៅ​អនុវត្តការងារ​ខែវិច្ឆិកា​ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការ​រង និងជានាយសេនាធិការ លោកមេបញ្ជាការ​រង នាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយការិយាល័យពាក់ព័ន្ធ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង​១៣ ព្រមទាំងនាយ-នាយរងអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕