លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ផ្ញើរសារជូនពរ  ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសគម្រប់ខួបកំណើត ៦២ ឈានចូល ៦៣ឆ្នាំ 

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថក្រោមឱវាទទាំងអស់ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសគម្រប់ខួបកំណើត ៦២ ឈានចូល ៦៣ ឆ្នាំ (៩ វិច្ឆិកា ១៩៦២ – ៩ វិច្ឆិកា ២០២៤)

សូម ឯកឧត្តម នាយឧត្តមសេនីយ៍ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជនប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។សូម ឯកឧត្តម នាយឧត្តមសេនីយ៍ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និង ចៅស្រីជាទីស្រឡាញ់ ជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយ ពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។